លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai សំណេះសំណាលជាមួយបណ្ដាតំណាងដែលអញ្ជើញចូលរួមមហាសន្និបាត។ (រូបថត៖ VGP) |
ថ្លែងមតិនៅមហាសន្និបាត លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ ធ្ងន់ថា រដ្ឋាភិបាលបន្តជួយគាំទ្រជួរសហគ្រិននិងសហគមន៍ធុរកិច្ច ដើម្បីអភិវឌ្ឍន៍ឲ្យ កាន់តែខ្លាំងក្លានិងមានប្រសិទ្ធភាព។ អំពីភារកិច្ចនាពេលខាងមុខ លោកឧបនាយក រដ្ឋមន្ត្រី Le Minh Khai បានស្នើថា៖ “ជំរុញការអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្របច្ចេកវិទ្យា កសាងប្រព័ន្ធអេកូឡូស៊ី ចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ បង្កើនការតភ្ជាប់ ការផ្គត់ផ្គង់កម្លាំងពលករ បណ្ដុះ បណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់។ លើក ទឹកចិត្តយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃសហគមន៍ធុរកិច្ចឯកជនក្នុងស្រុក ជាពិសេសក្នុង វិស័យឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ហើយបង្កើតខ្សែ សង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់តម្លៃក្នុងស្រុកនិងអន្តរជាតិផងដែរ”៕

