ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong។ (រូបថត៖ VNA) |
ក្នុងជំនួប អ្នកបោះឆ្នោតបានចូលរួមផ្ដល់មតិជាច្រើនចំពោះគម្រោងច្បាប់ ដែល នឹងត្រូវបានលើកយកមកពិចារណាក្នុងសម័យប្រជុំ ហើយស្នើឲ្យរដ្ឋសភា និងស្ថាប័នមជ្ឈិមយកចិត្តទុកដាក់ដល់បញ្ហាមួយចំនួនក្នុងមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang មានបំណងថា ថ្នាក់ដឹកនាំនិង ប្រជាជនទីក្រុង Hai Phong បន្តលើកកំពស់កម្លាំងសមូហភាពរបស់ខ្លួន ទន្ទឹមនឹងការ អភិវឌ្ឍសេដ្ឋកិច្ច ត្រូវបន្តយកចិត្តទុកដាក់ដល់ការថែទាំជីវភាពខាងស្មារតីរបស់ ប្រជាជន; បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល; ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង មូលដ្ឋាន... លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា៖ “រឿងសំខាន់គឺការសម្របសម្រួលគ្រប់កម្រិតនិងគ្រប់វិស័យ។ ទីមួយ យើងលើក កម្ពស់លក្ខណៈប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់សមូហភាព។ ទីពីរ លើក កំពស់ការប្ដេជ្ញាចិត្តរបស់អ្នកដឹកនាំ”។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីក្រុង Hai Phong ក៏បានឆ្លើយតបទៅនឹងសំណើរ និងកង្វល់មួយចំនួនពីអ្នកបោះឆ្នោតដែលស្ថិតក្រោមសមត្ថកិច្ចទីក្រុងផងដែរ៕

