ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើក “សន្និសីទសុវត្ថិភាព និងប្រតិបត្តិការអាកាសចរណ៍ពិភពលោកឆ្នាំ ២០២៣”។ (រូបថត៖ VOV) |
“ភារកិច្ចនិងតម្រូវការសម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការធានា សន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍បានល្អ នឹងកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ដែល ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការ សម្របសម្រួល ទាំងនៅកម្រិតជាតិ តំបន់ និងពិភពលោក។ យើងខ្ញុំ ស្នើឲ្យសមាគម ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដៃគូអន្តរជាតិបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតស្តង់ដារសុវត្ថិភាពប្រតិបត្តិការ; បង្កើនការតភ្ជាប់ ការចែករំលែកព័ត៌មាន និង បទពិសោធន៍ក្នុងការធានាសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជាសកល; ស្នើ យ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការធានាសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍”៕

