![]() |
ក្នុងជំនួបនេះ លោក Valery Garasimov បានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលបានបញ្ជូនគណៈប្រតិភូយោធាជាន់ខ្ពស់ចូលរួមសន្និសីទស្តីពីសន្តិសុខអន្តរជាតិលើកទី ៨ (MCIS-8) ។ លោក Valery Garasimov បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅរួមជាមួយការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាមនោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើវិស័យជាច្រើន និងសម្រេចបាននូវប្រសិទ្ធិភាពជាក់ស្តែងផងដែរ។ រីឯខ្លួនវិញ លោក Phan Van Giang បានវាយតំលៃខ្ពស់ចំពោះការរៀបចំ MCIS-8 របស់សហព័ន្ធរុស្ស៊ី ហើយលោកក៏បានសម្តែងនូវជំនឿទុកចិត្តថា សន្និសីទនេះនឹងទទួលជោគជ័យដ៏ល្អប្រសើរផងដែរ។ តាមរយៈសន្និសីទ MCIS-8 នេះ ឋានៈរបស់រុស្ស៊ីនិយាយរួម និងក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីនិយាយដោយឡែកនឹងត្រូវបានលើកកំពស់ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ៕

