សហគ្រាសដែលប្រមូលទិញទុរេនមានបទដ្ឋានគ្រប់គ្រាន់សម្រាប់នាំចេញទៅប្រទេសចិន។ (រូបថត៖ VNA) |
“តាមរយៈការចុះហត្ថលេខានេះ នឹងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការ នាំចេញទុរេនទៅកាន់ប្រទេសចិនប្រកប ដោយរបៀបរៀបរយ ផ្លូវការ ហើយក្នុង បរិមាណធំ ឆ្លើយតបយ៉ាងពេញលេញនឹងលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយប្រទេសចិន។ ការនាំចេញមិនមែនគ្រាន់តែជាមួយលើក ពីរលើកប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដ៏យូរ អង្វែង។ ដូច្នេះ សហគ្រាសចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកដាំដុះ ជាមួយ ភ្នាក់ងារគ្រប់គ្រងរដ្ឋ និងជាមួយដៃគូ ដើម្បីបង្កើត និងរក្សាទីផ្សារប្រកបដោយនិរន្តរ ភាព។ សម្រាប់មូលដ្ឋាន តំបន់ដាំដុះ ត្រូវតែរួមជាមួយអ្នកដាំដុះ រក្សាលេខកូដតំបន់ ដាំដុះហើយមូលដ្ឋានវេចខ្ចប់ត្រូវគោរពតាមលក្ខខណ្ឌដែលភាគីចិនបានកំណត់ផងដែរ”៕

