ទីក្រុងហូជីមិញបានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជី « គោកដៅទេសចរណ៍ចំនួន ២៥ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក» (រូបថត៖ TRIPADVISOR/nhandan)

នាឆ្នាំនេះកោះ Phu Quoc ខេត្ត Kien Giang ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណាត់ថ្នាក់ “ គោលដៅទេសចរកំពុងរីកចម្រើន” ជាមួយនឹងការវាយតំលៃថាជាកន្លែងនេះមានឆ្នេរខ្សាច់ពណ៌សក្បុស និងទឹកសមុទ្រត្រូពិចវៀវស្រងាត់ ដែលទាក់ទាញមនុស្សដែលចូលចិត្តទៅលេងកំសាន្តនៅឆ្នេរ សមុ្រទូនៅ ទាំងពិភពលោក។

នៅក្នុងបញ្ជី « គោកដៅទេសចរណ៍ចំនួន ២៥ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក» ទីក្រុង Da Nang និងទីក្រុងហូជីមិញបានជាប់ចំណាត់ថ្នាក់ទី ៧ និងទី ១២។ យោងតាមការវាយតម្លៃរបស់អ្នក ចូលចិត្តធ្វើដំណើរទេសចរណ៍នៅគេហទំព័រ TripAdvisor បានឲ្យដឹងថាទីក្រុង Da Nang គឺជាទីក្រុង ដែលមានផាសុកភាពនិងរួសរាយរាក់ទាក់ រីឯទីក្រុងហូជីមិញគឺជាទីក្រុងដែលមានសភាពអ៊ូអរបំផុត នៅ វៀតណាម ដែលតែងតែនាំមុខនូវនិន្នាការទាំងវិស័យវប្បធម៌និងសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។

ទន្ទឹមនឹងនេះដែរ ចំណាត់ថ្នាក់លេខ ១៥ និង ១៧ នៅក្នុងបញ្ជី « គោកដៅទេសចរណ៍ចំនួន ២៥ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក» គឺជាទីក្រុងហាណូយនិងទីក្រុង Hoi An៕