![]() |
ចាប់ពីថ្ងៃទី ១៩ ខែកុម្ភះ រដ្ឋាភិបាលជប៉ុនក៏បានចាប់ផ្ដើមអនុវត្តន៍ផែនការបញ្ជូនអ្នកដំណើរនិងបុគ្គលិកឡើងគោក ក្រោយពេលកប៉ាល់ទេសចរណ៍នេះ បានបញ្ចប់ពេលវេលាត្រូវដាក់ឲ្យនៅដាច់ដោយឡែក។
ក្រុមដំបូងត្រូវបានអនុញ្ញាតឲ្យចាកចេញពីកប៉ាល់នៅថ្ងៃនេះ មានអ្នកដំណើរប្រហែល ៥០០ នាក់ ដែលភាគច្រើនជាមនុស្សចាស់ និងមានលទ្ធផលតេស្តវីរុសអវិជ្ជមាន ហើយបានបញ្ចប់ការត្រួតពិនិត្យចុងក្រោយជាមួយវេជ្ជបណ្ឌិត៕

