ទិដ្ឋភាពនៃការលិចសាឡាងនៅប្រទេស Tanzania


រដ្ឋមន្ត្រីពលករ គមនាគមន៍ និងសារព័ត៌មាន Tanzania លោក Isack Kamwelww បានឲ្យដឹងថាកម្លាំងសង្គ្រោះជួយសង្គ្រោះបន្ទាន់បានមនុស្សមួយចំនួននៅក្នុងសាឡាងដែលត្រូវបានលិចនោះដែរ ហើយមនុស្សដែលត្រូវបានជួយ សង្គ្រោះឡើងដល់ចំនួន ៤១ នាក់។ រដ្ឋាភិបាល Tanzania កំពុងបន្តជួយសង្គ្រោះដោយប្រើប្រាស់ឧបករណ៍ទំនើបថ្មីៗនៅនឹងកន្លែងកើតហេតុផងដែរ។

គួរបញ្ជាក់ផងដែថាប្រធានាធិបតី Tanzania លោក John Magufuli បានប្រកាសថាប្រទេសនេះនឹងកាន់ទុក្ខជាតិ ក្នុងរយៈពេល៤ថ្ងៃ ព្រមាទាំងបាន ឲ្យដឹងថារដ្ឋាភិបាលនឹងទទួលខុសត្រូវទូទាត់រាល់ការចំណាយរៀបចំបុណ្យសព សំរាប់ជនរងគ្រោះនៅក្នុងឧប្បត្តិវហេតុលិចសាឡាងនេះផងដែរ៕