![]() |
គណៈកម្មការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ការវាយប្រហារនេះ គឺជាការសម្លាប់រង្គាលមួយ ដោយមិនមែនជាការវាយប្រហារភារវកម្មឡើយ។ ជនសង្ស័យជានិស្សិតប្រុសម្នាក់នៅមហាវិទ្យាល័យមួយនេះ មាន ឈ្មោះ ថា Vladislav Roslyakov មានអាយុ ១៨ឆ្នាំ។ យោងតាមមន្ត្រីស៊ើបអង្កេតមួយរូប បានឲ្យដឹងថាជនសង្ស័យ Roslyakov បានបាញ់កំភ្លើងទៅលើមហវិទ្យាល័យ របស់ខ្លួនមុនពេលធ្វើអត្តឃាត បន្ទាប់មកផងដែរ។ រូបភាពរបស់មុខសញ្ញានេះ ត្រូវបានកាមេរ៉ាសន្តិសុខថតទុក ក្នុងនោះ Roslyakov បានដើរចូល មហាវិទ្យាល័យដោយមានកំាំភ្លើងវែងមួយដើមកាន់នឹងដៃ។ បន្ទាប់ពីករណីផ្ទុះ នេះកើតឡើង មជ្ឈដ្ឋានមន្ត្រី Crime បានឲ្យដឹងថាគេបានរកឃើញ ឧបករណ៍ ផ្ទុះទី២នៅក្នុងចំណោមទ្រព្យសម្បត្តិបុគ្គល របស់ជនសង្ស័យរូបនេះ ហើយកម្លាំង មានសមត្ថកិច្ចបានដោះគន្លឹះគ្រឿងផ្ទុះនេះចេញ៕

