![]() |
នាឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូលសរុបរវាងវៀតណាមនិងឆេកបានកើនឡើងជិត ១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ដោយសម្រេចបាន ២៩៨ លានដុល្លារអាមេរិក។ ជាពិសេសក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូលសរុបរវាងវៀតណាមនិងឆេកសម្រេចបាន ៦៤,៦ លានដុល្លារអាមេរិក។ ដោយមានតំលៃនៃការជួញដូរពាណិជ្ជកម្មដូច្នេះ នាបច្ចុប្បន្នឆេកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅតំបន់អឺរ៉ុប កណ្តាលនិងអឺរ៉ុបភាគខាងកើតផងដែរ។ គួរបញ្ជាក់ថានៅក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមនិងឆេកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាខែមីនាឆ្នាំ២០១៨ នៅទីក្រុងហាណូយ ភាគីទាំងពីរមានបំណងចថង់បន្តបង្កើនទំនាក់ទំនងការទូត និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដើម្បីផលប្រយោជន៍រួមរវាងវៀតណាមនិងសាធារណរដ្ឋឆែកផងដែរ៕

