លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (អាវស) ត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅស្រុក Gia Lam ទីក្រុងហាណូយ។ (រូបថត៖ VNA) |
រហូតមកដល់ពេលនេះ បញ្ជីឈ្មោះបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ ជាផ្លូវការ មានបេក្ខជនចំនួន៨៦៦នាក់។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតក៏បាន អនុញ្ញាតឲ្យរៀបចំការបោះឆ្នោតមុនកាលកំណត់នៅតំបន់ដែលមានការលំបាកចំនួន ១៥ ដូចជា Hai Phong Khanh Hoa Ba Ria – Vung Tau ជាដើម៕

