ទិសដៅនៃព្យុះទីហ្វុង ណូរូ។ |
ដើម្បីទប់ទល់ដោយម្ចាស់ការនឹងព្យុះទីហ្វុង ណូរូ បណ្ដាខេត្តក្រុងដែលរង ផលប៉ះពាល់បានផ្លាស់ទីគ្រួសារនៅតំបន់ឆ្នេរសមុទ្រជាបន្ទាន់; អំពាវនាវឲ្យនាវា ទូកចូលមករកជម្រក... បច្ចុប្បន្ននេះ បណ្ដាខេត្តពី Quang Binh ដល់ Khanh Hoa បានចេញបម្រាមសមុទ្រ ខេត្ត Quang Nam បានជម្លៀសប្រជាជនសរុបជាង ៤៥៨ គ្រួសារ ដោយមានមនុស្សជាង ១០០០ នាក់។ នៅខេត្ត Binh Dinh ក្រៅពីការផ្លាស់ទីប្រជាជន ជិត ១៩ ពាន់គ្រួសារ ដោយមានចំនួនប្រជាជនជាង ៦៥ ពាន់នាក់ទៅកាន់កន្លែងសុវត្ថិភាព នោះ គណៈកម្មាធិការប្រជាជនខេត្តក៏បានបង្កើតក្រុមការងារដើម្បីចុះទៅត្រួតពិនិត្យការ បង្ការទប់ទល់នឹងព្យុះទីហ្វុងណូរូនៅតាមស្រុកនិងទីរួមខេត្តនានា៕

