លោកឧត្តមសេនីយ៍ត្រី Hossein Salami (រូបថត៖ Twitter)

នៅក្នុងសម័យប្រជុំដោយសម្ងាត់នេះ ក៏ដូចជាសេចក្តីប្រកាសកាលពីមុននោះរបស់កងកម្លាំងការពារអាកាសអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ត្រី Hossein Salami បានទទួលស្គាល់ថាដោយមានភាពច្រឡំដែលបណ្តាលឲ្យយន្ដហោះបានក្លាយទៅជាគោលដៅរបស់មីស៊ីលមួយគ្រាប់។ អ្នកតាក់តែងច្បាប់អ៊ីរ៉ង់ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបានឲ្យដឹងថាគ្មានបំណងចង់ លាក់បាំងមូលហេតុនៃគ្រោះថ្នាក់នោះទេ។ រដ្ឋាភិបាលនឹងអនុវត្តរាល់ដំណោះស្រាយជាចាំបាច់ដើម្បីធ្វើការស៊ើបអង្កេត ក៏ដូចជាចាប់បង្ខំអោយជនដែលពាក់ព័ន្ធត្រូវតែទទួលខុសត្រូវជាពុំខានឡើយ៕