កន្លែងកើតហេតុនៃការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo។ រូបថត៖Reuter

នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យសេតវិមានបានលើកច្បាស់ថា៖ “យើងខ្ញុំមានការភ្ញាក់ផ្អើលនិងសោកស្តៅខ្លាំងណាស់ ដែលបានដឹងពីការវាយប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo។ រដ្ឋាភិបាលអាមេរិកកំពុងតាមដានស្ថានភាពយ៉ាងដិតដល់ ហើយតែងតែគិតគូរដល់ក្រុមគ្រួសាររបស់លោក និងប្រជាជនជប៉ុន” ។

ឯកអគ្គរដ្ឋទូតអាមេរិក និងរុស្ស៊ី ប្រចាំនៅជប៉ុនបានថ្កោលទោសការវាយប្រហារទៅលើលោក Abe ។ ចំណែកឯប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានឲ្យដឹងថា លោកមានអារម្មណ៍ភ្ញាក់ផ្អើលនិងសោកស្តាយបន្ទាប់ពីដឹងដំណឹងអំពីការវាយប្រហារនេះ។ លោក Michel បានសង្កត់ធ្ងន់ថា លោកអតីតនាយករដ្ឋមន្ត្រី Abe គឺជាមិត្តពិតប្រាកដ ជាអ្នកការពារសណ្តាប់ធ្នាប់ពហុភាគីយ៉ាងខ្លាំងក្លា។ សហភាពអឺរ៉ុប (EU) បានគាំទ្រប្រជាជនជប៉ុន និងលោកនាយករដ្ឋមន្ត្រី Kishida Fumio ក្នុងគ្រាលំបាកនេះ ហើយបានផ្ញើសារអាណិតអាសូរយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសាររបស់លោក Abe។

នៅខាងក្រៅសន្និសីទរដ្ឋមន្រ្តីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចទើបលេចចេញនិងអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G២០) ដែលកំពុងប្រព្រឹត្តទៅនៅបាលី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោក Netno Marsudi តំណាងឲ្យរដ្ឋមន្រ្តីការបរទេសក្រុម G២០ បានចែករំលែកជាមួយប្រទេសជប៉ុន។ បច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងកាន់តំណែងជាប្រធាន G២០២២៕