ការអត្ថាធិប្បាយរបស់លោក ត្រាំ ត្រូវបាននាំចេញ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញលិខិតបើកចំហមួយ ផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយស្នើឱ្យមានជំនួបផ្ទាល់រវាងមេដឹកនាំទាំងពីរ ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះ។

ឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីប្រកាសរបស់ប្រធានាធិបតី Putin ដែលថា ទីក្រុងម៉ូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសម្បទាន ប្រសិនបើអ៊ុយក្រែនចាត់វិធានការស្រដៀងគ្នានេះ ប្រធានាធិបតី លោក Donald Trump មិនបានបង្ហាញព័ត៌មានលម្អិតទេ ប៉ុន្តែបានអះអាងថា ភាគីទាំងពីរនឹងត្រូវធ្វើការសម្របសម្រួលជាក់ស្តែងដើម្បីសម្រេចបានសន្តិភាព។ លោក Trump បានអះអាងថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែន។

ការដែលទាំងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក សុទ្ធតែបានលើកឡើងជាសាធារណៈអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានដ៏កម្រមួយនៅក្នុងដំណើរការស្វែងរកដំណោះស្រាយចំពោះជម្លោះ៕