ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ (រូបថត៖ AFP/TTXVN)

វិមានក្រឹមឡាំងបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Putin បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដោយយុត្តិធម៌ លើគ្រប់ជ្រុងជ្រោយ តាមនោះ ដកចេញឧបសគ្គទាំងអស់ចំពោះការផ្គត់ផ្គង់របស់រុស្ស៊ី។ លើសពីនេះទៅទៀត មេដឹកនាំរុស្ស៊ីក៏បានស្នើឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ចំពោះឧប្បត្តិហេតុនៅបំពង់បង្ហូរឧស្ម័ន Nord Stream និង Nord Stream 2 ដោយមានការចូលរួមពីអាជ្ញាធរនៃសហព័ន្ធរុស្ស៊ី។

រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឲ្យលោកប្រធានាធិបតី Putin ជំរុញដំណោះស្រាយការទូតសម្រាប់ជម្លោះនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មេដឹកនាំទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទជាទៀងទាត់ ចាប់តាំងពីរុស្ស៊ីបានអនុវត្តន៍ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន៕