ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបិទមហាសន្និបាតAIPA ៤២។ (រូបថត៖ VOV) |
អញ្ជើញចូលរួម AIPA លើកនេះ វៀតណាមមានសំណើរ អនុសាសន៍ជាច្រើន ប្រកបដោយលក្ខណៈផ្ដួចផ្ដើមគំនិត តម្រង់ទិសដៅសម្រាប់ប្រតិបត្តិការរបស់សភា សមាជិកនានាក្នុងតំបន់ នោះគឺសុក្រិតក្របខ័ណ្ឌគតិយុត្តសម្រាប់ការផ្លាស់ប្ដូរឌីជីថល ដោយបរិយាប័ន្នឆ្ពោះទៅសហគមន៍អាស៊ាន; បង្រួញគម្លាតផ្នែកឌីជីថល; កៀងគរ ការវិនិយោគក្រោមរូបភាពដ៏សមស្រប តភ្ជាប់តំបន់សាធារណៈជាមួយតំបន់ឯកជន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល; បង្កើនកិច្ច សហប្រតិបត្តិការក្នុងការកសាងមូលដ្ឋានគ្រឹះគតិយុត្ត ដើម្បីធានាសន្តិសុខបណ្ដាញ អ៊ីនធឺរណិត ក៏ដូចជាសន្តិសុខព័ត៌មានសម្រាប់ស្ថាប័ន អង្គភាពនីមួយៗ បុគ្គលម្នាក់ៗ តាមនោះកសាងទំនុកចិត្តឌីជីថលក្នុងតំបន់។ សំណើរទាំងនេះរបស់វៀតណាមទទួល បានការជួយជ្រោមជ្រែងយ៉ាងសកម្មពីបណ្ដាប្រទេស៕

