មហាសន្និបាតបានអនុម័តជាឯកច្ឆ័ន្ទលើទិសដៅ គោលដៅ និង​ស្តង់ដារជាក់លាក់​ចំនួន ១៥ ភារកិច្ចសំខាន់ៗ និងកម្មវិធីសកម្មភាពចំនួន៧ សម្រាប់អាណត្តិ២០២៦-២០៣១។ មហាសន្និបាតក៏បានអនុម័តលើ​សេចក្តីសម្រេចចិត្ត​នៃមហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៦-២០៣១។ ដោយមានស្មារតី "ឯកភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍​" មហាសន្និបាតបាន​អំពាវនាវដល់ជនរួមជាតិទាំង​ក្នុងស្រុក និងនៅបរទេស ឱ្យបន្តរក្សាប្រពៃណីមហាសាមគ្គីជនជាតិទាំងមូល លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន និងធ្វើការរួមគ្នាដើម្បីសម្រេចបានជោគជ័យ​នូវគោលដៅអភិវឌ្ឍន៍​​ប្រទេស​ជាតិ​។

ឆ្លើយសំណួររបស់​សារព័ត៌មានអំពីដំណោះស្រាយដើម្បីពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណា​មនៅក្នុងគំរូប្រតិបត្តិការថ្មី លោកស្រី ហា ធី ង៉ា បាន​ឲ្យដឹងថា៖ «តួនាទីស្នូលរបស់រណសិរ្ស គឺការពិគ្រោះយោបល់ បង្រួបបង្រួមសកម្មភាព និងសម្របសម្រួលសកម្មភាព​រវាងអង្គការសមាជិក។ នាពេលខាងមុខ រួមជាមួយនឹងការធ្វើវិសោធនកម្មបទបញ្ញាត្តិលេខ ៣០៤ និងបទបញ្ញត្តិប្រតិបត្តិការរបស់រណសិរ្សមាតុភូមិវៀតណាម រួមជាមួយអង្គការនយោបាយនិងសង្គមផ្សេងទៀត ឱ្យ​កាន់​តែ​រឹងមាំនិង​មាន​ប្រសិទ្ធភាព ដោយកំណត់យ៉ាងច្បាស់អំពីតួនាទីរបស់រណសិរ្ស ក៏ដូចជាខ្លឹមសារសម្របសម្រួល ឬសកម្មភាពឯករាជ្យរបស់អង្គការសមាជិក»៕​