លោកស្រី Truong Thi Mai ចាត់ទុក ថា ក្នុងអាណត្តិ២០១៨-២០២៣ ប្រទេសជាតិនឹងមានការផ្លាស់ប្ដូរថ្មីជាច្រើន ហេតុ នេះហើយសហជីពគ្រប់ជាន់ថ្នាក់ត្រូវការពិភាក្សា អនុវត្តន៍ឲ្យបានល្អនូវភារកិច្ច គោលដៅនានាដ៏សមស្របទៅនឹងការដឹកនាំរបស់បក្សនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ មហាសន្និបាតគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកញ្ញា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាងជាផ្លូវការប្រមាណ៩៥០ នាក់៕