លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong (នៅកណ្ដាល) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បោះឆ្នោតអនុម័តលើខ្លឹមសារនានានៅកិច្ចប្រជុំត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៣របស់បក្ស។ (រូបថត៖ VOV) |
មហាសន្និបាតបក្សលើកនេះមានការអញ្ជើញចូលរួមរបស់ប្រតិភូសរុប ចំនួន១៥៨៧ រូប ដែលតំណាងឲ្យបក្ខជនទាំង៥,១លាននាក់ក្នុងទូទាំងប្រទេស ហើយក៏ជាចំនួនប្រតិភូច្រើនបំផុតក្នុងចំណោមមហា សន្និបាតបក្សទាំង១៣ លើកតាំងពីមុនមក។ របៀបវារៈនៃមហាសន្និបាតលើកនេះ នឹងផ្ដោតសំខាន់ ទៅលើការ ទិតៀននូវការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២របស់បក្ស ដោយផ្សាភ្ជាប់នឹងការវាយតម្លៃរយៈពេល៣៥ឆ្នាំអនុវត្ត បុព្វហេតុផ្លាស់ប្ដូរថ្មី រយៈពេល៣០ឆ្នាំអនុវត្តកម្មវិធីនយោបាយឆ្នាំ១៩៩១ រយៈពេល១០ឆ្នាំអនុវត្តកម្មវិធីនយោបាយ (បំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ ២០១១) យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងអំឡុងឆ្នាំ២០១១-២០២០។ ទន្ទឹមជាមួយគ្នានោះ មហា សន្និបាតនឹងកំណត់ទិសដៅ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ កំណត់គោលដៅ ទិសដៅដល់ឆ្នាំ២០៣០និងចក្ខុវិស័យអភិវឌ្ឍរហូតដល់ឆ្នាំ២០៤៥ ព្រមទាំង ទិតៀនការងារកសាងបក្សនិងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ តម្រង់ទិសដៅ ភារកិច្ចក្នុងការងារកសាងបក្សអាណត្តិថ្មី វាយ តម្លៃចំពោះការអនុវត្តលក្ខ័ន្តិកៈបក្សនីតិកាលទី១២ ព្រមទាំងបោះឆ្នោតជ្រើស តាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ផងដែរ៕

