កុមារលីប៊ីនៅមូលដ្ឋានមួយសំរាប់ជនភៀសខ្លួននៅ Bani Walid

សន្ធិសញ្ញាជាសកលស្តីពីជនភៀសខ្លួន មានបំណងចង់កាត់បន្ថយការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើប្រទេសផ្សេងៗទៀត បន្ទាប់ពីប្រទេសជាង ១៥០ បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាជាសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់ (GCM)។ សន្ធិសញ្ញា GCM បានដាក់គោលដៅចំនួន២៣ ដើម្បីធានាដល់ការធ្វើចំណាកស្រុកស្របច្បាប់និងគ្រប់គ្រងក្រុមមនុស្សធ្វើចំណាកស្រុកឲ្យបានល្អក្នុងបរិបទចំនួនជនចំណាកស្រុកនៅលើពិភពលោកកាន់តែ កើនឡើងដល់ ២៥០ លាននាក់ ស្មើនឹង ៣% នៃចំនួនប្រជាជនសកលលោកផងដែរ៕