![]() |
នាបច្ចុប្បន្នុ ភាគីទាំងពីរបានពិភាក្សាជាក់ស្ដែងអំពីបណ្ហាបន្ទាន់ក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជារបៀបវារៈអន្តរជាតិ រួមទាំងស្ថានភាពស៊ីរីនិងអ៊ុយក្រែនភាគខាងកើត។ភាគីទាំងពីរបានផ្លាស់ប្ដូរមតិសំដៅស្ថាបនាសន្តិភាព ដោះស្រាយដោយសន្តិវិធីនូវរាល់កាលៈទេសៈវិបត្តិ និងពង្រឹងតួនាទីរបស់ អង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រមានថា ប្រសិនជា ស.ប.ប.ក មិនដើរតាមផ្លូវការទូត និងលុបចោលនុយក្លេអ៊ែរនោះ ប្រការនេះនឹងនាំឱ្យមានការដាក់សម្ពាធ និងធ្វើឯកោថែមទៀត។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិកនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកច្បាស់ថា " ការគោរពតាមរាល់បទដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានបន្តអនុវត្តន៍យ៉ាងខ្លាំងក្លា និងពិតប្រាកដ រហូតដល់ពេលណាដែលយើងអាចទទួលបានការលុបចោលនុយក្លេអ៊ែរទាំងស្រុង អាចត្រូតពិនិត្យបាន។ បណ្ដាសមាជិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវធ្វើជាគំរូក្នុងការខិតខំប្រឹងប្រែងនេះផងដែរ" ៕

