![]() |
ប្រធានអគ្គសហព័ន្ធពលករវៀតណាមនីតិកាលទី១២ លោក Bui Van Cuong បានឲ្យដឹងថា ក្រោយរយៈពេល៣ថ្ងៃធ្វើការ មហាសន្និបាត សហជីពវៀតណាមលើកទី ១២ បានប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ។ មហាសន្និបាតបានសម្រេចចិត្តខ្លឹមសារនៃភារកិច្ចសំខាន់ៗ និង កំណត់បាន គោលដៅនាអណត្តិខាងមុខ។ជាពិសេស មហាសន្និបាតនេះសម្រេច ចិត្តបង្កើត កម្មវិធី មួយក្រោមប្រធានបទ « សហជីពវៀតណាម រួមដំណើរជាមួយ រដ្ឋាភិបាល ក្នុងការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិនិងអភិឌ្ឍន៍ប្រទេសជាតិប្រកប ដោយចីរភាព»។
ចែករំលែករួមលែកអំពីសកម្មភាពនៃសហជីពវៀតណាម អនុប្រធានអគ្គសហព័ន្ធ សហជីពវៀតណាម លោក Ngo Duy Hieu បានលើកច្បាស់ថា៖
« សហជីពនឹងលើកកម្ពស់នូវកិច្ចការឃោសនានិងលើកស្ទួយការយល់ដឹង ដើម្បី ធ្វើឲ្យពលករយល់ឃើញច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លូនក្នុងការលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងរបស់ជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ នេះគឺជាភារកិច្ចរបស់ពលករនិងនាំមកនូវផលប្រយោជន៍ជូនពលករផងដែរ។ ការលើកកម្ពស់ជំនាញវិជ្ជាជិវៈជូនពលករនិងបង្កលក្ខណៈងាយស្រួលសំរាប់ ពលករដើម្បីអាចបន្សុំាំនឹងស្ថានភាព ព្រមទាំងបង្កើនការឃោសនា ដើម្បីពលករ អាចលើកកម្ពស់នូវផលិតភាព ពិន័យពលកម្ម និងមនសិកាគោរពច្បាប់ផងដែរ។ »៕

