អត្តពលិកចូលរួមការប្រកួត។ (រូបថត៖ VOV) |
មហោស្រពកីឡាប្រព្រឹត្តទៅពីថ្ងៃទី២០-២៦ ខែមេសា នៅរាជធានីភ្នំពេញ (កម្ពុជា) ជាមួយនឹងការប្រកួតលើ ៤ វិញ្ញាសារ៖ វាយសី វាយកូនបាល់ អុកចិន និង វាយកូនហ្គោល។ មហោស្រពកីឡាបានទាក់ទាញអត្តពលិកជិត១០០នាក់ មកពីស្ថាន ទូតវៀតណាមប្រចាំនៅកម្ពុជា ទីភ្នាក់ងារអមស្ថានទូត ធនាគារវិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា (BIDC) មន្ទីរពេទ្យ MED១១៥ ក្រុមហ៊ុនទឹកដោះគោអង្គរ ភោជនីយដ្ឋាន Ha Long Quan ចូលរួមប្រកួត។ ក្រោយពីការប្រកួតអស់រយៈពេលមួយសប្តាហ៍ ក្នុងពិធីបិទមហោស្រពកីឡា កាលពីយប់ថ្ងៃទី ២៦ មេសា នៅរាជធានីភ្នំពេញ គណៈកម្មការរៀបចំបានប្រគល់រង្វាន់ និងមេដាយជូនដល់បុគ្គល និងសមូហភាពឆ្នើម ដែលបានឈ្នះរង្វាន់ក្នុងការ ប្រកួតនានា៕

