យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី ២០ កុម្ភៈរបស់ក្រសួងសេដ្ឋកិច្ច ម៉ិកស៊ិកបានឲ្យដឹងថា៖ នៅក្នុងវង់ចរចាដែលបានប្រព្រឹត្តិទៅក្នុងរយៈពេល ៩ ថ្ងៃនៅទីក្រុងម៉ិកស៊ិកនោះ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ និង EU ក៏ទទួលបានការវិវឌ្ឍជាច្រើនក្នុងកម្មវិធីដែលទាក់ទិននឹងពាណិជ្ជកម្មទំនិញ ច្បាប់ស្តីពីប្រភពដើម កិច្ចសន្យា ការវិនិយោគ កម្មសិទ្ធិបញ្ញាជាដើម។ ក្នុងកិច្ចចរចាមុននោះ ភាគីទាំងពីរទទួលបានការឯកភាពអំពីកម្មវិធីសហគ្រាសធុនតូច និងមធ្យម គោលនយោបាយប្រកួតប្រជែង ពាណិជ្ជកម្ម ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តម្លាភាព ថាមពល និងវត្ថុធាតុដើមផងដែរ៕