ម៉ិកស៊ិកក្លាយជាប្រទេសអាមេរិកឡាទីនដំបូងចូលរួមជាសមាជិក IEA

រដ្ឋមន្ត្រីក្រសួងថាមពលម៉ិកស៊ិក លោក Pedro Joaquín Coldwell បានឲ្យដឹងថា៖ ការដែលម៉ិកស៊ិកចូលរួម IEA គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រធ្វើទំនើបភាវូបនីយកម្មផ្នែកថាមពល រួមមានបើកទ្វារ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀតជាមួយខឿនសេដ្ឋកិច្ចទើបលេចធ្លោ និងអ្នកផលិតថាមពលនាំមុខគេនៅតំបន់អាមេរិកឡាទីន អាស៊ី អាហ្វ្រិក និងឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចមួយប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ក៏ដូចជាយុទ្ធសាស្ត្រប្រើប្រាស់ថាមពលឲ្យបានសមស្រប និងប្រកបដោយប្រសិទ្ធភាពផងដែរ៕