![]() |
នាថ្ងៃទី ២៩ ឧសភា ប្រធានាធិបតីម៉ិកស៊ិកលោក Pena Nieto បានអះអាងសារជាថ្មីនូវគោលជំហររបស់ប្រទេសខ្លួនថា នឹងមិនទូទាត់ចំណាយលើការសាងសង់ជញ្ជាំងព្រំដែន ដែលសមាភាគីអាមេរិក លោក Donald Trump មានបំណងសាងសង់ ដើម្បីទប់ស្ដាត់ជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងការឆ្លងព្រំដែនចូលក្នុងអាមេរិកឡើយ។ ថ្នាក់ដឹកនាំម៉ិកស៊ិកបានអះអាងនូវគោលជំហរពោលខាងលើ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Trump បានរិះគន់ប្រទេសជិតខាងនាថ្ងៃដដែលថា៖ មិនជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងអាមេរិក ព្រមទាំងរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តថា៖មិកស៊ិកត្រូវបង់ប្រាក់សាងសង់ជញ្ជាំងតាមបណ្ដោយព្រំដែនផងដែរ៕

