(រូបថត៖ VOV5) |
ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ អគ្គនាយករង VOV លោក Ngo Minh Hien បានវាយតម្លៃខ្ពស់ហើយសម្ដែងការកោតសរសើរចំពោះការរួមដំណើររបស់មិត្តអ្នកស្តាប់បរទេសជាមួយនឹងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃវិទ្យុសម្លេងវៀតណាមនិយាយរួម និងគណៈ កម្មការផ្សាយជាភាសាបរទេសនិយាយដោយឡែក។ ឧទ្ទេសនាមអំពីចំណុចថ្មីរបស់ VOV នាពេលកន្លងមក លោក Ngo Minh Hien បានឲ្យដឹងថា៖ “ទំនាក់ទំនងនិងឋានៈរបស់វៀតណាមនៅក្នុងតំបន់ក៏ដូចជាលើពិភពលោកត្រូវបានពង្រឹងយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ ដូច្នេះហើយ ការ ផ្សព្វផ្សាយរូបភាពរបស់វៀតណាមទៅកាន់មិត្តភក្តិនៅតាមទ្វីបទាំង៥ នឹងត្រូវបាន បង្ហាញតាមរបៀបថ្មី។ យើងខ្ញុំបានកំណត់ទិសដៅ របៀបធ្វើដើម្បីទាក់ទាញមិត្តអ្នក ស្តាប់ ទស្សនិកជន និងសាធារណៈជនឱ្យកាន់តែច្រើន។ ក្នុងឆ្នាំ ២០២៣ ក្រៅពីកម្មវិធី ផ្សាយសម្លេងជាភាសាបរទេស យើងខ្ញុំនឹងមានវីដេអូឃ្លីបជាច្រើនទៀតដែលឧទ្ទេស នាមអំពីទំនៀមទម្លាប់ លក្ខណៈវប្បធម៌ និងតម្លៃរបស់វៀតណាមដល់មិត្តអ្នកស្ដាប់ផងដែរ”។
ក្រោយពីពិធីប្រគល់រង្វាន់ បណ្ដាមិត្តអ្នកស្ដាប់នឹងទៅទស្សនាឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) តំបន់រមណីយដ្ឋាន Bai Dinh - Trang An (ខេត្ត Ninh Binh) និងគោលដៅទាក់ទាញផ្សេងទៀតនៅរដ្ឋធានីហាណូយ៕
