ពិធីចុចប៊ូតុង បំផុសការចលនា "មោទនភាពទឹកដី"។ (រូបថត៖ VGP/ Minh Trang) |
បន្ទាប់ពីពិធីបំផុស មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយ និងផែនទីនៅតាមទីកន្លែងនានាក្នុងទីក្រុង Da Nang។ លោក Nguyen Minh Triet លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានមានប្រសាសន៍ថា៖ “យើងអនុវត្តន៍ចលនាសមាជិកសម្ព័ន្ធនិងយុវជនដើម្បីព្យួរផែនទីវៀតណាម។ នេះជាការ ចលនាដើម្បីលើកកំពស់ស្មារតីស្នេហាជាតិរបស់យុវជន ហើយពីនោះរីកសាយភាយ ដល់សង្គមទាំងមូល។ ឆ្ពោះទៅឆ្នាំ២០២៥ ដែលជាការខួប លើកទី ៥០ ទិវាឯកភាបប្រទេស យើងខ្ញុំសង្ឃឹមថា ជំនាន់យុវជនវៀតណាមនឹងលើកកំពស់ស្មារតីស្នេហា ជាតិនិងកាន់តែមានមោទនភាពចំពោះឯកភាពប្រទេសជាតិនិងបូរណភាព ទឹកដី”៕

