![]() |
ទីប្រឹក្សារដ្ឋអំណាចជនឃឺដ នៅភាគខាងជើងស៊ីរី លោក Badran Jia Kurd នាថ្ងៃទី ១៨ កុម្ភៈបានឲ្យដឹងថា បណ្ដាកម្លាំងជន ឃឺដនៅស៊ីរី និងកងទ័ពស៊ីរីគឺទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីការអនុញ្ញាតឲ្យកងទ័ពស៊ីរីចូលក្នុងតំបន់ Afrin - ជាទីកន្លែងដែលទួរគីកំពុងដំណើរការយុទ្ធនាការ "មែកអូលីវ"។
យោងតាមលោក Jia Kurd បានឲ្យដឹងថា៖ កងទ័ពយោធាស៊ីរីនឹងត្រូវបានដាក់ពង្រាយនៅតាមទីតាំងមួយចំនួននៅតាមបណ្តោយព្រំដែន និងអាចចូលទៅក្នុង Afrin ក្នុងរយៈពេល ២ ថ្ងៃខាងមុខ។ ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនេះស្ដីអំពីយោធា ដោយមិន មានបញ្ហាដែលទាក់ទិននឹងនយោបាយ និងរដ្ឋបាលឡើយ៕

