មជ្ឈដ្ឋានមន្ត្រីរុស៊ីនិងកូរ៉េខាងជើងពិភាក្សាគ្នាអំពីជំនួបកំពូល

កាលពីខែទៅមិញ វិមាន Kremlin ប្រទេសរុស៊្សី បានប្រកាសថា ទីក្រុង ម៉ូស្កូ បាន អញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un មកបំពេញទស្សនកិច្ច នៅរុស៊្សី ព្រមទាំងជូនដំណឹងថា លោក Kim Jong-un អាចមកបំពេញទស្សនកិច្ច នោះក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចប៉ែកខាងកើតដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ទីក្រុង Vladivostok នៃតំបន់ប៉ែកខាងកើតរុស្ស៊ី នៅខែកញ្ញាខាងមុខនេះ៕