នៅឆ្នាំនេះ ពិធីបុណ្យវិហារស្តេចហ៊ុង និងសប្តាហ៍វប្បធម៌ទេសចរណ៍ទឹកដីដូនតាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ក្នុងបរិយាកាសអភិវឌ្ឍន៍ថ្មី ទាំងទីតាំងភូមិសាស្ត្រ វប្បធម៌ និងសក្តានុពល បន្ទាប់ពីការរួមបញ្ចូលខេត្តទាំងបីគឺខេត្តភូថូ វិញភុក និងហ័រប៊ិញ។
ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺពិធីបើកដែលមានប្រធានបទ "ប្រភពដើមដ៏ពិសិដ្ឋ - ទឹកដីដូនតារបស់ស្តេចហ៊ុង" ជាមួយនឹងការសម្តែងសិល្បៈដ៏អស្ចារ្យជាច្រើន ដែលមិនត្រឹមតែលើកតម្កើង ថែរក្សា និងពង្រីកតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏វិសេសវិសាលរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសិលធម៍ "ផឹកទឹកនឹកប្រភពដើម" និងបង្ហាញពីការដឹងគុណចំពោះគុណូបការៈរបស់ជីដូនជីតាផងដែរ។ ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំ ក៏បានរៀបចំសកម្មភាពវប្បធម៌ និងកីឡាជាច្រើនដូចជា៖ មហោស្រពសិល្បៈប្រជាប្រិយខេត្តភូថូ ឆ្នាំ២០២៦; សកម្មភាពកីឡាដែលមានការចូលរួមពីអត្តពលិកជាង ៤០០ នាក់មកពីអង្គភាពចំនួន ៨២។ល។
ពិធីសែនខួបស្តេចហ៊ុង - ពិធីបុណ្យវិហារស្តេចហ៊ុង និងសប្តាហ៍វប្បធម៌ទេសចរណ៍ទឹកដីដូនតាឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នឹងត្រូវបានរៀបចំឡើងនៅថ្នាក់ខេត្ត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី២៦ ខែមេសា (ចំនឹងថ្ងៃទី១ ដល់ថ្ងៃទី១០ នៃខែទី៣ តាមច័ន្ទគតិ) នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាវិហារស្តេចហ៊ុង ខេត្តភូថ និងបណ្តាឃុំ និងសង្កាត់នៅក្នុងខេត្តផងដែរ៕
