យោងតាមការធ្វើបច្ចុប្បន្នភាពរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៤ ខែមីនា នៃគេហទំព័រ worldometers បានបង្ហាញថាប្រទេសនិងតំបន់ដែនដីចំនួន ១៣៦ ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងជំងឺ COVID-19 បានកត់សម្គាល់ករណីឆ្លងជំងឺសរុបជាង ១៤៥.៣០០ នាក់ដែលក្នុង មាន ៧១.០០០ នាក់បានជាសះស្បើយ និង ប្រមាន ៥៤០០ នាក់បានស្លាប់។

ករណីឆ្លងថ្មីត្រូវបានប្រមូលផ្តុំនៅ ប្រទេសអ៊ីតាលី អេស្ប៉ាញ អ៊ីរ៉ង់ អាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក។ ការរីករាលដាល Covid-19 នៅតែបន្តកើតមាននៅ បណ្តាប្រទេសអាមេរិក និងអាហ្វ្រិកមួយចំនួន៕