![]() |
អង្គភាពរៀបចំការធ្វើបាតុកម្មនេះមានមនុស្សចូលរួមប្រមាណ 100.000 នាក់ រួមជាមួយវត្តមានរបស់សមាជិកសភាមកពីគណៈបក្សនយោបាយនានារបស់ប្រទេសអង់គ្លេសទៀតផង។នេះគឺជាបាតុកម្មមួយដែលមានទ្រង់ទ្រាយធំបំផុត គិតតាំងពីសម័យដើមរហូតមកដល់ពេលនេះសំដៅស្នើសុំឲ្យរដ្ឋាភិបាលរៀបចំការស្ទង់មតិសាធារណជនស្តីពីបទបញ្ញត្តិនានាក្នុង Brexit។
ការធ្វើបាតុកម្មនេះបានប្រព្រឹត្តទៅនៅក្នុងបរិបទរដ្ឋាភិបាលអង់គ្លេសកំពុង ប្រឈមនឹងសម្ពាធដែលកំពុងតែកើនខ្លាំងឡើងដោយសារតែយុទ្ធសាស្រ្តនៃការចរចាBrexit គ្មានប្រសិទ្ធភាពផងដែរ។ រហូតដល់ពេលប្ចុប្បន្ននេះ រាល់កិច្ចចរចារដើម្បី ឈានទៅរកកិច្ចព្រមព្រៀង «លែងលះគ្នា» ចុងក្រោយនេះនៅតែជាប់គាំងដោយសារតែមានការប្រឆាំងជំទាស់ជាច្រើនពីរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May៕

