អ្នកស្រី Nguyen Thi Thanh Tam នៅសម្ព័ន្ធយុវជនស្រុក Can Loc បានចែក រំលែកថា៖
“ពេលមកដល់មណ្ឌលផ្នូររបស់យុវនារីស្ម័គ្រចិត្តចំនួន១០នាក់ដែលបានពលីជីវិតដ៏អង់អាចក្លាហាននៅតំបន់ដី Dong Loc នេះ យើងខ្ញុំបានរំជួលចិត្តយ៉ាង ខ្លាំង។ ថ្ងៃនេះយើងខ្ញុំមកដល់ទីនេះអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុវនារីទាំងនេះ ហើយសន្យាជាមួយខ្លួនឯងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី ប្រទេសជាតិ”។
កម្មវិធីនេះជាសកម្មភាពមានអត្ថន័យនិងជាក់ស្ដែង សំដៅបង្ហាញមនោ សញ្ចេតនានិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរៈយុទ្ធជនពលី យុទ្ធ ជនពិការ និងកុលបុត្រកុលធីតានៃខេត្ត Ha Tinh ដែលបានពលីជីវិតដើម្បី ឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ ព្រមទាំងអប់រំប្រពៃណីស្នេហារជាតិ ស្មារតីមោទនភាពជាតិ និងការទទួលខុសត្រូវការពារអធិបតេយ្យភាពដ៏ពិសិដ្ឋ របស់មាតុប្រទេសសំរាប់ជំនាន់វ័យក្មេងនាសព្វថ្ងៃ៕
