![]() |
ក្នុងជំនួបនេះ លោក Igor Dodon បានសំដែងនូវការគោរពទំនាក់ទំនង មិត្តភាពជាប្រពេណីរជាមួយវៀតណាម និង តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្កើនទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូមានសក្តានុភាពក្នុង តំបន់អាស៊ីប៉ា-ស៊ីហ្វិក។ លោក Igor Dodon បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សុខាភិបាល និង អប់រំរវាង ប្រទេសទាំងពីរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ Moldova បានទទួលនិស្សិតវៀតណាមជាច្រើននាក់ ដែលទៅសិក្សានៅទីក្រុង Chisinau ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងខ្លាថែមទៀតលើវិស័យអប់រំនាពេលខាងមុខ ។
ភាគីទាំងពីរបានអះអាងនឹងប្រើប្រាស់សក្តានុភាពនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរក្នុងវិស័យការទូត នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជា កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា វេទិកាអង្គការសហប្រជាជាតិ និងនៅលើវេទិកាពហុភាគីផងដែរ៕

