នាយករដ្ឋមន្ត្រី Mozambique លោក Carlos Agostinho do Rosario ជួបពិភាក្សាជាមួយឯកអគ្គទូតវៀតណាមប្រចាំនៅប្រទេស Mozambique លោក Le Huy Hoang

នាយករដ្ឋមន្ត្រី Mozambique មានគោលបំណងចង់ឲ្យវៀតណាមបន្តបញ្ជូនអ្នក ជំនាញខាងកសិកម្ម សុខាភិបាល អប់រំ ដើម្បីចែករំលែកបទពិសោធន៍ជួយឲ្យ Mozambique អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ នាយករដ្ឋមន្ត្រី Mozambique ក៏ស្វាគមន៍សហគ្រាសវៀតណាម រួមទាំងតែតំបន់ឯកជនមកវិនិយោគធ្វើអាជិវ កម្មនៅប្រទេស Mozambique ក្នុងនោះមានវិស័យមានសក្តានុភាពអភិវឌ្ឍ ន៍ដូចជាការធ្វើអាជីវកម្មរ៉ែ (ធ្យូង ប្រេងឧស្ម័ន) ដំណាំដាំដុះជាដើម។ ក្នុងឱកាស នេះដែរ លោក នាយករដ្ឋមន្ត្រី Mozambique ក៏បានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធ ក្រុមហ៊ុនទូរគមនាគមន៍ Viettel ដែលមានសកម្មភាពធ្វើអាជីកម្មប្រកបដោយ ប្រសិទ្ធភាពនៅប្រទេស Mozambique ហើយលោកក៏លើកទឹកចិត្តសហគ្រាស Viettel បន្តវិនិយោគអភិវឌ្ឍន៍បណ្តាញ 4G នៅឯប្រទេសនេះផងដែរ៕