ដោយស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ មឿងកុក មានទេសភាពដ៏ពិសេស ជាមួយនឹងបឹង Bai Bo ស្រះផ្កាឈូក វាលស្រែ ភ្នំថ្មកំបោរ និងតម្លៃវប្បធម៌វិសេសវិសាលជាច្រើន ដូចជា សំឡេងគងឃ្មោះ ចម្រៀងប្រជាប្រិយជនជាតិមឿង ឱសថបុរាណ និងមុខម្ហូបប្រពៃណី។
លោក ត្រឹន ទ្រុងហៀវ អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានឱ្យដឹងថា៖ «ភាពសុខដុមរមនារវាងធម្មជាតិ វប្បធម៌ និងមនុស្សបានបង្កើតអត្តសញ្ញាណដ៏វិសេសវិសាលរបស់ មឿងកុក។ ជាមួយនឹងសារថា "មឿងកុក - ប៉ះដល់ភាពសុខសាន្ត" យើងសង្ឃឹមថា ភ្ញៀវទេសចរម្នាក់ៗនៅពេលមកដល់ទីនេះ អាចទទួលអារម្មណ៍ពីចង្វាក់ជីវិតដ៏ធូរស្រាលជាង ផ្ទៀងស្តាប់ធម្មជាតិកាន់តែច្រើននិងទទួលអារម្មណ៍កាន់តែស៊ីជម្រៅនូវតម្លៃវប្បធម៌ដ៏វិសេសវិសាល តាមរយដំបូលផ្ទះ ម្ហូបអាហារ សំឡេងគងឃ្មោះ ទំនុកច្រៀង និងនៅក្នុងភាពស្មោះត្រង់របស់ប្រជាជននៃភូមិជនជាតិមឿង ឃុំមីឌឹក»។
ចំណុចលេចធ្លោនៃផលិតផលទេសចរណ៍សហគមន៍ មឿងកុក គឺកម្មវិធី "មួយថ្ងៃជាជនជាតិមឿង" ដែលមានសកម្មភាពជាច្រើនដូចជា៖ ស្លៀកពាក់សំលៀកបំពាក់ប្រពៃណី ឆ្លងបទពិសោធន៍ធ្វើស្រែចម្ការ ការរៀបចំម្ហូបក្នុងស្រុក រៀនរបៀបលេងគងឃ្មោះ ច្រៀងចម្រៀងប្រជាប្រិយជនជាតិមឿង និងស្វែងយល់ពីផ្លូវជិះកង់ និងដើរលេងកម្សាន្ត Trekking នៅកណ្តាលបរិយាកាសជនបទដ៏សុខសាន្ត។ លោក ង្វៀន ក្វាងឌឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំមីឌឹក បានសង្កត់ធ្ងន់ថា៖ «ផលិតផលទេសចរណ៍សហគមន៍មឿងកុក នឹងបើកចេញទិសដៅថ្មីមួយក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ បង្កើតមុខរបរចិញ្ជឹមជីវិត បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ នេះក៏ជាព្រឹត្តិការណ៍សំខាន់មួយ ដែលរួមចំណែកធ្វើឱ្យផែនទីទេសចរណ៍នៃរដ្ឋធធានីកាន់តែសម្បូរបែប ជាមួយនឹងគំរូបទពិសោធន៍ថ្មីៗ ពិតប្រាកដ និងខុសប្លែក»៕
