នាថ្ងៃទី ១១ ខែកញ្ញា នៅរដ្ឋធានី Maputo ប្រទេស ម៉ូសំបិក អនុប្រធានរដ្ឋវៀត ណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រី ម៉ូសំបិក លោក Adriano Maleiane ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋ ម៉ូសំបិក ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រី ម៉ូសំបិក លោក Adriano Maleiane។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីជាមួយ ម៉ូសំបិក ដោយចាត់ទុកម៉ូសំបិក ជាដៃគូសហប្រតិបត្តិការសំខាន់មួយរបស់វៀតណាម នៅអាហ្វ្រិក។ រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Adriano Maleiane បានអះអាងថា ម៉ូសំបិក ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពជួរមុខ នៅអាស៊ី។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VOV) |
ក្នុងឱកាសនេះ នារសៀលថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋធានី ម៉ូសំបិក ចូលរួមពិធីសម្ពោធ ផ្លាកឈ្មោះថ្មី និងថ្វាយផ្កានៅមហាវិថី ហូជីមិញ ព្រមទាំងបានទៅទស្សនា និងជួបធ្វើ ការជាមួយសាជីវកម្មទូរគមនាគមន៍ Movitel នៅម៉ូសំប៊ិកផងដែរ៕


