រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son។ (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; យក ចិត្តទុកដាក់ខ្ពស់ដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនានា; អនុវត្តន៍វិធានការប្រកបដោយ ប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លាន ដុល្លានៅឆ្នាំ ២០៣០។
ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ហើយគាំទ្រគ្នា ទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម ដូចជាអង្គ ការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-កូរ៉េខាងត្បូង មេគង្គ-កូរ៉េខាងត្បូង; រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍនៅតំបន់សមុទ្រខាងកើត បន្តគាំទ្រចំពោះការកសាងក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារជាក់ស្ដែង ប្រសិទ្ធភាព គោរពផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

