រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi បានបញ្ជាក់ថា បក្ស និងរដ្ឋាភិបាលចិន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម; មានបំណងចង់រួមជាមួយ វៀតណាម បង្កើនទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសមហេតុផល នាំទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស្អាតស្អំ ស្ថិរភាព នាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រទេសទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី Wang Yi បានបញ្ជាក់ផងដែរថា ចិនប្រកាន់ខ្ជាប់នូវគោលជំហរបើកចំហទីផ្សារដើម្បីនាំចូលទំនិញប្រកបដោយគុណភាពខ្ពស់ពីបណ្តា ប្រទេសក្នុងតំបន់ ជាពិសេសប្រទេសអាស៊ាននានា ព្រមទាំងកោតសរសើរចំពោះ តួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយមានបំណងចង់សម្រប សម្រួលជាមួយវៀតណាមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ធានាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។
អំពីបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យ ភាគីទាំង ពីរបន្តអនុវត្តន៍ឲ្យបានល្អនូវកិច្ចព្រមព្រៀង និងការយល់ដឹងរួមកម្រិតខ្ពស់ គោរពផល ប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់គ្នាទៅវិញទៅមក ដោយអនុលោមតាមច្បាប់ អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយខិតខំសម្រេចបានក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារជាក់ស្ដែង សុពលភាព ស្រប តាមច្បាប់អន្តរជាតិ; រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ជាការឆ្លើយ តប រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ចិនមានបំណងចង់ដោះស្រាយជម្លោះតាម រយៈការសន្ទនា និងការពិគ្រោះយោបល់; ត្រៀមខ្លួនជាស្រេចរួមជាមួយអាស៊ាន ដើម្បី អនុវត្ត DOC ឲ្យបានល្អ ឆាប់សម្រេចបាន COC ដើម្បីរក្សាសន្តិភាព ស្ថិរភាព និង សេរីភាពនាវាចរណ៍៕

