នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VNA) |
នៅក្នុងកិច្ចពិភាក្សានោះ សហគ្រាសធំៗ និងតំណាងសមាគមធុរកិច្ចប្រេស៊ីលបានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍ និងភាពរួសរាយរាក់ទាក់របស់ វៀតណាម; វាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់វៀតណាម។ សហគ្រាស ប្រេស៊ីលមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ជា ពិសេសក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ថាមពលកកើតឡើងវិញ និងលំហអាកាស។
វាយតំលៃខ្ពស់ចំពោះសុឆន្ទៈចង់បានសហប្រតិបត្តិការរបស់សហគ្រាសម្ម ប្រេស៊ីល លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា វៀតណាមបានចរចាយ៉ាងសកម្ម ជាមួយប្រេស៊ីលអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការការពារការវិនិយោគ ការ ជៀសវាងការយកពន្ធទ្វេរដង ... ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហ គ្រាសក្នុងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ ខិតខំនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ សម្រេចបានចន្លោះពី ១៥-២០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅមានតុល្យភាពជាងមុន៕

