វរនាវីឯក Nguyen Minh Lanh អនុប្រធានសេនាធិការនៃតំបន់ទី ៤ កងទ័ពជើងទឹកវៀតណាម បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូឥណ្ឌា។ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែឧសភា ក្រុមបញ្ជាការនៃនាវាកងទ័ពជើងទឹក Ins Sagardhwani បានមកជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa តំបន់ទី៤ កងទ័ពជើងទឹកនិងវិទ្យាស្ថានកងទ័ពជើងទឹក។ នាយទាហាន និងសមាជិកនាវិកបានចូលរួមប្រកួតបាល់ទះជាមួយកម្មាភិបាល និងយុទ្ធជននៃតំបន់ទី៤កងទ័ពជើងទឹក។ ការសម្ដែងយូហ្គារួមគ្នាក៏ត្រូវបានធ្វើឡើងនៅលើនាវា រវាងកម្មាភិបាល យុទ្ធជននៃតំបន់ទី៤ កងទ័ពជើងទឹក អ្នកហាត់យូហ្គានៅក្នុងខេត្ត Khanh Hoa ជាមួយនាយទាហាន និងក្រុមនាវិកនៃនាវា Sagardhwani។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយទាហាន និងក្រុមនាវិកឥណ្ឌា ក៏បានទៅទស្សនាគោលដៅវប្បធម៌មួយចំនួននៅមូលដ្ឋានផងដែរ។
ដំណើរទស្សនកិច្ចនេះរួមចំណែកដល់ការរក្សាទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងឥណ្ឌានិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក៕
