![]() |
នេះជាលើកដំបូងក្នុងឆ្នាំ ២០១៩ ដែលនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកកូរ៉េទាំងពីរ បានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយជារួមនិងទំនាក់ទំនងការពារជាតិនិយាយដោយឡែក ដែលកំពុងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នេះក៏ជាសកម្មភាពជាក់ស្តែងមួយដើម្បីអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេ ភាគីរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាក់ស្តែងផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមបញ្ជាការនាវាកូរ៉េខាងត្បូងបានចូលជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងបញ្ជាការនៃកងនាវាចរប្រចាំតំបន់ទី ៣ រួមទាំងបានចូលរួមសម្តែងវប្បធម៌និងសិល្បៈក៏ដូចជាទស្សនាទេសភាពល្បីល្បាញមួយចំនួននៅទីក្រុង Da Nang ជាដើម៕

