នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានមកដល់ប្រទេសថៃដើម្បីចាប់ ផ្តើមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានប្រារព្ធនៅ ទីក្រុងបាងកក ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ដោយមានការចូល រួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានចំនួន ១០ និងដៃគូអាស៊ាន (រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី នូវែលសេឡង់ សហរដ្ឋអាមេរិកនិងសហព័ន្ធរុស្ស៊ី) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។

នាថ្ងៃទី ២ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដោយប្រធាន បទ “ពង្រឹងភាពជាដៃគូដើម្បីចីរភាព” ហើយរួមជាមួយមេដឹកនាំអាស៊ាន ផ្តោត ការពិភាក្សាលើទិសដៅនិងវិធានការដើម្បីឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន។

នៅប៉ុន្មានថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញ ចូលរួមបណ្តាកិច្ចប្រជុំ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលជាមួយដៃគូ ដូចជា៖ អាស៊ាន-ចិន ចិន, អាស៊ាន - ឥណ្ឌា , អាស៊ាន-អង្គការសហប្រជាជាតិ, អាស៊ានបូក ៣, អាស៊ាន - អាមេ រិក, អាស៊ាន - ជប៉ុន, RCEP, អាស៊ីបូព៌ា ក៏ដូចជាទទួលជួបទ្វេ ភាគីជាមួយមេដឹកនាំគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលនេះ។

នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសុន្ទរកថា ដើម្បីណែនាំនូវប្រធានបទក៏ដូចជាការកំណត់ទិសដៅធំៗ មួយចំនួន របស់វៀត ណាមក្នុងឆ្នាំអាស៊ាន ២០២០។ នៅក្នុងពិធី Logo អាស៊ាន ២០២០ និងវីដេអូខ្លី ណែនាំអំពី ឆ្នាំប្រធានអាស៊ាន ២០២០ ក៏នឹងត្រូវបានបង្ហាញផងដែរ៕