![]() |
ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងពីឧត្តមភាបរបស់ខេត្ត Lang Son នោះគឺ ផ្លូវល្បឿនលឿន Bac Giang – Lang Sonដែលទើបនឹងបានដាក់អោយដំណើរការនាពេលថ្មីៗនេះ រួមចំណែកកាត់បន្ថយពេលវេលាធ្វើដំណើរតាមរយៈខ្សែផ្លូវ Lang Son - Ha Noi ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។ យ៉ាងណាមិញ ខេត្ត Lang Son ក៏ជាស្ពានដ៏សំខាន់ សម្រាប់លំហូរវិនិយោគរវាងចិននិងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ជាមួយចម្ងាយតែ ២០០ គីឡូម៉ែត្រ ពីរដ្ឋធានីក្វាងស៊ីនៃប្រទេសចិន ហើយចម្ងាយត្រឹមតែ ១០០ គីឡូម៉ែត្រពីទីក្រុងហាណូយ ហេតុដូច្នេះ Lang Son ជាទីផ្សារដោយមានប្រជាជនជាង ៥០ លាននាក់ ផលិតផលក្នុងស្រុកសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិកនិងក្នុងទីក្រុងសរុបជាង ១០០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាគុណសម្បត្តិឧត្តមភាពសំខាន់ណាស់ ជាពិសេសនៅពេលដែល វៀតណាមកំពុងអនុវត្តន៍ការភ្ជាប់ផ្លូវល្បឿន លឿន Bac Giang-Lang Son ដើម្បីជួយ Lang Son អោយជិតថែមមួយជំហាន។ ទីផ្សារមានសារៈសំខាន់ណាស់ តើវិនិយោគិនអាចក្តាប់ជាប់នូវឧត្តមភាពនេះដែរឬទេ”។
![]() |
នៅក្នុងសន្និសីទនេះ ខេត្ត Lang Son បានប្រកាសអនុស្សារណៈនៃការវិនិយោគ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិនិយោគ ក៏ដូចជាផ្តល់លិខិតបញ្ជាក់វិនិយោគ មានតម្លៃរហូតដល់ជាង ១០០ លានលានដុង (ជាង ៤,២ ពាន់លានដុល្លារ) ក្នុងនោះ ភាគច្រើនគឺជាវិនិយោគិនក្នុងស្រុក៕


