នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមនៃមហាសន្និ បាតបក្សលើកទី ១៣ (រូបថត៖ VGP)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលញាំងមកនូវវិបត្តិសង្គមដូចជាភាពអត់ការងារធ្វើ និងអស្ថិរភាពសង្គម។ ជាមួយនឹងការធ្វើ សមាហ រណកម្មយ៉ាងស៊ីជម្រៅនោះ ជំងឺរាតត្បាតក៏ជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់ប្រទេសវៀតណាមដែរ។ ថ្វីត្បិតែ ជួបការលំបាក ប៉ុន្តែវិស័យមួយចំនួនរបស់វៀតណាមនៅតែរីក ចម្រើនល្អ ពោលគឺ អតិរេកពាណិជ្ជ កម្មលើសពី ១០ ពាន់លានដុល្លារ ផលិតកម្មកសិកម្មប្រមូលផលល្អ ហើយនៅតែរក្សាទិសដៅនាំចេញ បាន ៤១-៤២ ពាន់លានដុល្លារពេញមួយឆ្នាំ។

ឈរលើស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកដែលចូលរួមកិច្ចប្រជុំនេះ ធ្វើការពិភាក្សាដើម្បីធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍នៃឯកសារមួយចំនួន ក្នុងនោះត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការវាយតម្លៃផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើវិស័យទាំងអស់ ។ ទាក់ទងនឹងទិសដៅនិងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកនៃអង្គប្រជុំ ត្រូវផ្តល់យោបល់ជាក់ស្តែង ក្នុងនោះ ត្រូវមានផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ ការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ផលិតកម្មឆ្លាតវៃនិងការអភិវឌ្ឍធនធានមនុស្ស ជាដើម៕