![]() |
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា សហគ្រាសជប៉ុនដែលកំពុងធ្វើការវិនិយោគនៅវៀតណាមគឺសុទ្ធតែទទួលបានជោគជ័យច្រើន ហើយសុទ្ធតែមានការពេញចិត្តចំពោះបរិយាកាសវិនិយោគធ្វើអាជីវកម្ម។ ដូច្នេះ សង្ឃឹមថា នឹងមានសហគ្រាសជប៉ុនជាច្រើនធ្វើការវិនិយោគចូលមកវៀតណាម។ នាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងចង់ឲ្យនាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពោលគឺជប៉ុននឹងបន្តផ្ដល់ ODA សំរាប់វៀតណាមជាពិសេស គឺគម្រោង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានទ្រង់ទ្រាយធំ ជួយបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់និងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ។
រីឯលោក Kawamura Takeo បានឱ្យដឹងថា សហគ្រាសមួយចំនួនរបស់ជប៉ុនចង់បើកទូលាយអាជីវកម្មនិងការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយសង្ឃឹម ថានាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនជប៉ុនប្រកបអាជីវកម្មយ៉ាងងាយស្រួលបំផុត៕

