![]() |
ជាក់ស្តែងក្នុងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើត វេទិកាកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ា-ស៊ីហ្វិក (APEC) និង កិច្ចប្រជុំកំពូលក្រុមខឿន សេដ្ឋកិច្ចធំ (G20) នៅក្នុងប្រទេសអាហ្សង់ទីននាពេលខាងមុខ លោក Shinzo Abe មានគោលបំណងចង់ឆ្លៀតឱកាសនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូល ជាមួយ ប្រធានាធិបតីរុស្ស៊ី នៅខាងក្រៅវេទិកាអន្ដរជាតិនេះផងដែរ។ លើសពីនេះទៅ ទៀត លោក Shinzo Abe បានរំលឹកថានាសប្តាហ៍ខាងមុខ លោកមាន ផែនការ បំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) ដើម្បីចូលរួមក្នុងកិច្ច ប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងមានជំនួបជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីពិភាក្សា អំពីបញ្ហាពាណិជ្ជកម្ម ទ្វេភាគី និងបញ្ហាផ្សេងៗទៀត។ រីឯនៅខែតុលាខាងមុខ លោក Shinzo Abe គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងមាន ផែនការជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un អំពីបញ្ហារំលាយនុយក្លេអ៊ែរ ផងដែរ៕

