សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖AFP/VNA) |
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីវិធីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគនិងទេសចរណ៍ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមានចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ លោកអគ្គលេខាធិការ អាស៊ាន Lim Jock Hoi បានសន្យាថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២ និងប្រទេសសមាជិកផ្សេងទៀត ដើម្បីអនុវត្តន៍ RCEP ប្រកបដោយប្រសិទ្ធភាព តាមនោះជំរុញការអភិវឌ្ឍក្នុងអាស៊ាន។
ចំពោះបញ្ហាមីយ៉ាន់ម៉ាវិញ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន ជូនដំណឹងពីដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់លោកនាពេលចុងក្រោយនេះ។ ដំណើរទស្សនកិច្ចគឺសំដៅជំរុញបទឈប់បាញ់ ផ្ដល់ជំនួយមនុស្សធម៌ដល់ ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងជួបការលំបាក ហើយត្រួសត្រាយផ្លូវសម្រាប់បេសកជន ពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាចូលជួបប្រាស្រ័យជាមួយ ភាគីពាក់ព័ន្ធទាំងអស់៕

